khmer eng
  • ឯកឧត្តម ឆាយ វណ្ណា ជួបជាមួយតំណាងស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ី
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១០:០០នាទីព្រឹក ឯកឧត្តម ឆាយ វណ្ណា លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម Sudirman Haseng ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
    នៅក្នុងឱកាសនោះ ឯកឧត្តម ឆាយ វណ្ណា បានរំលឹកអំពី ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលត្រូវបានបង្កើតឡើងតាំងពីយូរលង់ណាស់មកហើយ ព្រមទាំងធ្លាប់ជួយគាំទ្រគ្នាទៅវិញទៅមក។
    ឯកឧត្តម ឆាយ វណ្ណា បានលើកឡើងថាបច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងធ្វើការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសកម្ពុជាសូមស្វាគមន៍អ្នកវិនិយោគគ្រប់បណ្តាប្រទេសទាំងអស់ដើម្បីចូលមកវិនិយោគនៅប្រទេសកម្ពុជា ក្នុងនោះឯកឧត្តមបមានជំនឿជឿជាក់ថា តាមរយៈស្ថានទូតនៅពេលអនាគត អ្នកវិនិយោគិនឥណ្ឌូនេស៊ី នឹងមកធ្វើការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជាបន្ថែមទៀត។
    ចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ឆាយ វណ្ណា បានបញ្ជាក់ថា ព្រឹទ្ធសភាកម្ពុជា បានត្រៀមខ្លួនជានិច្ច ដើម្បីធ្វើការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយនឹងបណ្តាសភា និងប្រទេសនានានៅលើពិភពលោក។
    ជាការឆ្លើយតប ឯកឧត្តម Sudirman Haseng ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី បានវាយតម្លៃខ្ពស់ចំពោះការវិវត្តរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា។ តាមរយៈស្ថានទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា ឯកឧត្តមនឹងធ្វើការផ្សព្វផ្សាយ និងជំរុញដល់អ្នកវិនិយោគទុននៅប្រទេសឥណ្ឌូនេស៊ី ដើម្បីមកធ្វើការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជាលើវិស័យ កសិកម្ម ឧស្សាហកម្ម និងទេសចរណ៍។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព លោក រស់ ប៊ុនធឿន អភិបាលស្រុកអង្គរបូរី នៅខេត្តតាកែវ
    thumbnail
     
    ឯកឧត្តម ងី ច័ន្ទ្រផល អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ឡុង ផល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ
    thumbnail
     
    ឯកឧត្តម ស្លេះ ពុនយ៉ាមុីន ឧបត្ថម្ភ Power bank ជូនដល់វីរកងទ័ព រឿន ប៉ាត់ត្រី
    thumbnail
     
    ឯកឧត្តម លី​ សារី​ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ​ និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​ នៅស្រុកទឹកឈូ​ ខេត្តកំពត
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញចូលរួមពិធីបុណ្យផ្ការស្មីសាមគ្គី នៅខេត្តតាកែវ